គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បានប្រារព្ធពិធីចាប់លេខរៀងគណបក្សនយោបាយចំនួន២០ ដែលចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅដោយគ្មានការកែប្រែនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ជាការកត់សម្គាល់ ក្នុងការចាប់លេខដើម្បីកំណត់លេខរៀងគណបក្សនយោបាយនីមួយៗនៅលើសន្លឹកឆ្នោត សង្កេតឃើញថា គេនាំគ្នាផ្តោតខ្លាំងលើលេខរៀងរបស់គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច់ គឺឈរនៅលេខរៀងចុងក្រោយគេបង្អស់ គឺលេខ២០។ តើលេខ២០ នេះ ជាការគាប់ជួន ឬជាវាសនាដែលទេវតាចារទុក?
គណបក្សប្រជាជនកម្ពុជាឈរលេខរៀងទី២០ គឺជាលេខធំជាគេក្នុងចំណោមគណបក្សនយោបាយទាំង២០ ក្នុងសន្លឹកឆ្នោត ដែលនឹងត្រូវរៀបចំបោះពុម្ពដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ លេខរៀងទី២០ គឺប្រជាពលរដ្ឋងាយចាំ ងាយគិត ងាយគូស… ។ ក៏ប៉ុន្តែអ្វីដែលសំខាន់ លេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា គឺគាប់ជួននឹងខួបទី២០ឆ្នាំនៃការទទួលបានសុខសន្តិភាពពេញលេញរបស់កម្ពុជា។ កម្ពុជាចាប់ផ្តើមមានសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយខែធ្នូ ឆ្នាំ២០១៨ នេះ គឺជាគម្រប់ ២០ឆ្នាំ ដែលកម្ពុជាមានសន្តិភាពពេញលេញ មានឯកភាពទឹកដី មានរដ្ឋាភិបាលតែមួយ កងទ័ពយោធពលខេមរភូមិន្ទតែមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រតែមួយ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញកាលពីឆ្នាំ១៩៩៨។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា ជាលេខចុងក្រោយគេ តំណាងឲ្យកូនពៅ… កូនពៅដែលនៅថែរក្សាឪពុកម្តាយ យាយតា ពោលគឺគណបក្សប្រជាជនកម្ពុជា មានភារកិច្ចថែទាំប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលនៅតែបន្តឈ្នះឆ្នោតដឹកនាំប្រទេស។ លេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជាមានអត្ថន័យច្រើន ដែលឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្តែងរបស់កម្ពុជា មានដូចជា៖
No comments:
Post a Comment